សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ

នៅ​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២៦​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​។​

​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង​ សូម​ជូនដំណឹង​ដល់​សាធារណជន​ ម្ចាស់​ដី​ និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ក្បាលដី​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍​ ឃុំ​ខុន​រ៉​ង​ ភូមិ​ពោ​ម្រះ​ ភូមិ​ចក​ និង​ភូមិ​ អូរ​រំចេក​ ឃុំ​ចក​ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ឱ្យ​បាន​ជ្រាប​ថា​ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​យោង​ខាងលើ​ គណៈកម្មការ​ រដ្ឋបាល​ នឹង​ធ្វើការ​បិទ​ផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នក​កាន់​ កាប់​ដី​ ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ បាន​ធ្វើការ​វាស់វែង​ និង​ប្រមូល​ទិន្នន័យ​កន្លង​មក​។​

 

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង

ទាញយក៖ pdf