សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​រៀបចំ​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ និង​វៀតណាម​

​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ និង​វៀតណាម​ នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​។​

​សេចក្តី​ប្រកាស​បាន​ដាក់​ចេញ​នូវ​បំរាម​នៃ​ការ​ប្រើប្រាស់​ផាវ​ កាំជ្រួច​ និង​គ្រឿងផ្ទុះ​ផ្សេងៗ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ និង​វៀតណាម​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២១​ ខែមករា​ ឆ្នាំ​ ២០២៣​ ដល់​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​ ២០២៣​។​ សេចក្តី​ប្រកាស​ក៏​បាន​ហាមឃាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុងកំឡុងពេលនោះផង​ដែរ​។​

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf