សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៦ ឈ្មោះ ភីលូ
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៦ ឈ្មោះ ភីលូ។
សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៦ ឈ្មោះ ភីលូ (Peilou) T2616 រួមជាមួយព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom) T2615 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រ ចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុង គន្លងផ្លូវដើររបស់ព្យុះទាំង៣ នេះទេ។
ក្រសួងធនធានទឹក និងឧតុនិយម
