​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ការ​រក​ឃើញ​ ១១​ ករណី​ថ្មី​ទៀត​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិធី​សាសនា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​បុរស​ជនជាតិ​ខ្មែរ​ ០១​ នាក់​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ វិជ្ជមាន​វីរុស​កូ​វី​ដ​១៩

នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ ចំនួន​១២​នាក់​ជា​ករណី​ថ្មី​ បន្ថែម​ទៀត​ ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១.​ នៅ​ខេត្តបន្ទាយមានជ័យ​៖​ ០២​ ករណី​  ​បុរស​ជនជាតិ​ខ្មែរឥស្លាម​១​នាក់​ និង​ បុរស​ជនជាតិ​ខ្មែរ​១​នាក់​មក​ពី​ប្រទេស​ថៃ​

 ២.​ នៅ​រាជធានី​ភ្នំពេញ​៖​ ០២​ ករណី​  ​បុរស​ខ្មែរឥស្លាម​ចំនួន​ ០២​នាក់​ (​អាយុ​ ៦៣​ឆ្នាំ​ម្នាក់​ និង​អាយុ​ ៦៤​ឆ្នាំ​ម្នាក់​)

៣.​ នៅ​ខេត្តកំពង់ឆ្នាំង​៖​ ០២​ ករណី​ បុរស​ខ្មែរឥស្លាម​ចំនួន​ ០២​នាក់​ (​អាយុ​ ៧៥​ឆ្នាំ​ម្នាក់​ និង​អាយុ​ ២៨​ឆ្នាំ​ម្នាក់​)

៤.​ នៅ​បាត់ដំបង​៖​ ០៤​ ករណី​ បុរស​ខ្មែរឥស្លាម​ចំនួន​ ០៤​នាក់​ (​អាយុ​ ៣៨​ឆ្នាំ​ ដល់​ ៤៥​ឆ្នាំ​)

៥.​ នៅ​ខេត្តកំពត​៖​ ០១​ ករណី​ បុរស​ខ្មែរឥស្លាម​ចំនួន​ ០១​នាក់​ (​អាយុ​ ៣០​ឆ្នាំ​)

៦.​ នៅ​ខេត្ត​ត្បូងឃ្មុំ​៖​ ០១​ ករណី​៊​  ​បុរស​ខ្មែរឥស្លាម​ចំនួន​ ០១​នាក់​ (​អាយុ​ ៦១​ឆ្នាំ​)

​គួរ​រំលឹក​ផង​ដែរ​ថា​ ជនជាតិ​ខ្មែរឥស្លាម​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​កម្មវិធី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf