សេចក្តីជូនដំណឹងស្តីពី ការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី២ ប្រចាំខែសីហា ឆ្នាំ២០២៣ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់ជូនប្រាក់គោលនយោបាយរបបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍លើកទី២ ក្នុងខែសីហា ឆ្នាំ២០២៣។
ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមនឹងត្រូវបានបើកផ្តល់ជូនចាប់ពីថ្ងៃ អង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៖០០ រសៀលតទៅ តាមរយះប្រព័ន្ធធនាគារដៃគូ។ អតីតយុទ្ធជន មន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញអាចបើកប្រាក់សោធនតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬកាតអេធីអ៊ឹម (ប្រើតាមទូ ATM)។
មូលនិធិជាតិជំនួយសង្គម