សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ វិធានការ​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ ការ​ស្តារ​ និង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ក្នុង​អំឡុង​និង​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ (​ជុំ​ទី​៨)

​នៅ​ថ្ងៃ​ទី​ ២៥​ ខែមីនា​ ឆ្នាំ​២០២១​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​វិធានការ​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ ការ​ស្តារ​ និង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ក្នុង​អំឡុង​និង​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ (​ជុំ​ទី​៨)​។​ បន្ទាប់​ពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​ទិដ្ឋភាព​សង្គម​-​សេដ្ឋកិច្ច​ រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​ (១)​ វិធានការ​បន្ត​ជួយ​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​ ស្បែកជើង​ ផលិតផល​ធ្វើ​ដំណើរ​ ការ​បូ​ប​ ទេសចរណ៍​, (២) ​វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍​ និង (៣) ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​។​

រាជរដ្ឋាភិបាល​កម្ពុជា​

ទាញយក៖ pdf