សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​ម៉ា​ឡេ​ស៊ី​ ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ​ និង​ការ​ចៀសវាង​ពន្ធ​

​នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​ម៉ា​ឡេ​ស៊ី​ ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ​ និង​ការ​ចៀសវាង​ពន្ធ​។​ កិច្ចព្រមព្រៀង​នេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ហត្ថលេខី​លើ​កិច្ចការ​ពង្រឹង​ កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ ធ្វើ​ឱ្យ​ប្រាកដប្រជា​ក្នុង​ការ​កំណត់​សិទ្ធិ​នៃ​ការ​យកពន្ធ​ កំណើន​មូលដ្ឋាន​គិត​ពន្ធ​ តាម​រយៈ​ការ​ទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់​ លំហូរ​មូលធន​ ការ​ផ្ទេរ​បច្ចេកវិទ្យា​ និង​ជំនាញ​ពី​បរទេស​ ការ​ការពារ​និវាស​ន​ជន​ ពី​ប្រព្រឹត្ត​កម្ម​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ពន្ធ​ និង​ការ​ការពារ​ចំណូល​ពន្ធ​ ក្នុងស្រុក​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេចវេះ​ពន្ធ​ រវាង​ប្រទេស​ទាំង​ពីរ​។​

អគ្គនាយកដ្ឋានពន្ធដារ 

ទាញយក៖ pdf