​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​ធ្វើ​ច​ត្តា​ឡីស័ក​

​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ការ​កែសម្រួល​នេះ​សំដៅ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​រួម​មាន​ វិនិយោគិន​ បុគ្គលិក​ក្រុមហ៊ុន​ អ្នក​ជំនាញការ​ អ្នកបច្ចេកទេស​ ដែល​មាន​ធានា​ ឬ​អ្នកដំណើរ​ជា​ជនបរទេស​ទូទៅ​ ឬ​ អ្នកដំណើរ​ជា​ជនបរទេស​កាន់​ទិដ្ឋាការ​ផ្លូវការ​ ឬ​អ្នកដំណើរ​ជា​ជនជាតិ​ខ្មែរ​។​

ក្រសួង​សុខាភិបាល

ទាញយក៖ pdf