សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​ នៃ​ការ​ផ្តល់​សេវា​ (​រដ្ឋបាល​ឃុំ​ រដ្ឋបាល​សង្កាត់​ សាលា​បឋម​សិក្សា​ និង​ការ​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព​)​ និង​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ ដំណាក់កាល​ទី​២​ នៅ​ថ្នាក់​រដ្ឋបាល​ក្រុង​ រដ្ឋបាល​ស្រុក​ និង​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ ខេត្ត​

នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​ នៃ​ការ​ផ្តល់​សេវា​ (​រដ្ឋបាល​ឃុំ​ រដ្ឋបាល​សង្កាត់​ សាលា​បឋម​សិក្សា​ និង​ការ​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព​)​ និង​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ ដំណាក់កាល​ទី​២​ នៅ​ថ្នាក់​រដ្ឋបាល​ក្រុង​ រដ្ឋបាល​ស្រុក​ និង​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ ខេត្ត​។​ ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នេះ​ មាន​ គោលបំណង​ គឺ​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ចូលរួម​ពង្រឹង​ការ​ចាត់ចែង​ ការ​ប្រើប្រាស់​ថវិកា​ និង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ ស័ក្តិ​សិទ្ធ​ភាព​តាម​រយៈ​ការ​លើកកម្ពស់​នូវ​ភាព​ងាយ​ទទួល​បាន​ព័ត៌មាន​នានា​ និង​ការ​ចូលរួម​ពិនិត្យ​តាមដាន​លើ​ការ​បំពេញ​តួនាទី​ ភារកិច្ច​ និង​ការងារ​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ ការ​អនុវត្ត​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ (​ផ​.​អ​.​គ​.​ស​)​ ដំណាក់កាល​ទី​២​ (២០១៩-២០២៣)​ នឹង​ត្រូវ​ពង្រីក​ការ​អនុវត្ត​គ្របដណ្ដប់​នៅ​ក្នុង​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ទូ​ទាំង​ប្រទេស​។​

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

ទាញយក៖ pdf