សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​គ្រប់គ្រង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងផែនការ​បាន​ចេញ​សេចក្តីជូនដំណឹង​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​។​ បន្ទាប់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ត្រូវ​បាន​អនុវត្ត​អស់​រយៈពេល​ ២​ ស​ប្តា​ហ៍​កន្លង​មកនេះ​ ក្រសួង​បាន​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើតឡើង​ ដែល​ទាក់ទង​នឹង​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ទទួល​បានការ​ឧបត្ថម្ភ​សាច់ប្រាក់​។​ ដូចនេះ​ដើម្បី​ធានា​បាន​នូវ​គុណភាព​ទិន្នន័យ​ និង​តម្លាភាព​ជូន​គ្រួសារ​ក្រីក្រ​ ក្រសួង​បាន​ដាក់​ចេញ​នូវ​កាតព្វកិច្ច​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​ដោយ​ ប្រធាន​មន្ទីរ​ផែនការ​រាជធានី​ ខេត្ត​។​ ​

ក្រសួងផែនការ

ទាញយក៖ pdf