សេចក្តីជូនព័ត៌មានស្តេីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល (COVISHIELD) ដែលទទួលបានអាជ្ញាបណ្ឌផលិតពីអាស្ត្រាហ្សេនីកា (AstraZeneca) សម្រាប់ក្រុមមនុស្សអាយុ៦០ឆ្នាំឡេីងនៅរាជធានីភ្នំពេញ
នៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល COVISHIELD ដែលទទួលបានអាជ្ញាបណ្ឌផលិតពីអាស្ត្រាហ្សេនីកា (AstraZeneca) សម្រាប់ក្រុមមនុស្សអាយុ៦០ឆ្នាំឡេីងនៅរាជធានីភ្នំពេញ។ យុទ្ធនាការនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២១ នៅតាមទីតាំងផ្សេងៗគ្នាដែលមានចុះក្នុងសេចក្តីជូនដំណឹង។ មានតែអ្នកដែលមានអាយុ ៦០ ឆ្នាំឡើងតែប៉ុណ្ណោះដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនេះ។
ក្រសួងសុខាភិបាល