សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួនបីនាក់ ស្ត្រីអាយុ ៧៩ឆ្នាំ ស្ត្រីអាយុ ៥៩ឆ្នាំ និងបុរសអាយុ ៥៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់ជនជាតិខ្មែរចំនួនបីនាក់គឺស្ត្រីអាយុ ៧៩ឆ្នាំ នៅមន្ទីរពេទ្យហ្លួងម៉ែ ស្ត្រីអាយុ ៥៩ឆ្នាំនិងបុរសអាយុ ៥៧ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ករណីជនជាតិខ្មែរដែលបានស្លាប់ទាំងនេះ គឺជាករណី ទី៣០ ៣១ និង ៣២។
ក្រសួងសុខាភិបាល