សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ពន្យារពេល​ក្នុង​ការ​បើក​រំលឹក​ប្រាក់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០

នៅ​ថ្ងៃ​ទី​ ០២​ ខែមិថុនា​ ឆ្នាំ​២០២០​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ទៅ​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ​ សហគ្រាស​ និង​កម្មករ​ន​យោ​ជិត​ ដែល​ប្រើប្រាស់​កិច្ចសន្យាការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ (​សម្រាប់​ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែកជើង​)​ និង​ប្រាក់​បំណាច់​អតីត​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០​ (​សម្រាប់​គ្រប់​វិស័យ​)​ ឲ្យ​បាន​ជ្រាប​ពី​ការ​ពន្យា​ពេល​ក្នុង​ការ​អនុវត្ត​ទៅ​ឆ្នាំ​២០២១​។​ ដោយឡែក​ក្នុងអំឡុងពេល​នៃ​ការ​ពន្យារ​ការ​អនុវត្ត​នេះ​ ​ ម្ចាស់​ ឬ​នាយក​រោងចក្រ​ សហគ្រាស​ត្រូវ​ទូទាត់​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាននៅ​ក្នុង​ឆ្នាំ​២០១៩​ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០​ ស្រប​តាម​បទបញ្ជា​នៃ​ច្បាប់​ស្តី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​ នៅ​ពេល​បញ្ចប់​កិច្ចសន្យាការងារ​របស់​កម្មករ​ន​យោ​ជិត​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf