សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ភូមិ​អង្គ្រង​ និង​ភូមិ​ជូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង់​

នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៦​ រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ភូមិ​អង្គ្រង​ និង​ភូមិ​ជូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង់​។​

​សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ក្បាលដី​ ដែល​មាន​ក្បាលដី​ ស្ថិត​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ​ ភូមិ​អង្គ្រង​ និង​ភូមិ​ជូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ឲ្យ​បាន​ជ្រាប​ថា​ យោង​តាម​អនុក្រឹត្យ​លេខ​៤៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០២​ស្តី​ពី​នីតិវិធី​នៃ​ការ​កសាង​ប្លង់​ សុរិយោដី​ និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ក្រោម​ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ មន្ទីរ​រៀបចំ​ ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តបាត់ដំបង​នឹង​ធ្វើការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​)​ជូន​ដល់​ម្ចាស់​ក្បាលដី​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​នៅ​ថ្ងៃ​ទី​១២១​ ខែកក្កដា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​។​

រដ្ឋបាលខេត្តបាត់ដំបង

ទាញយក៖ pdf