​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​ការ​នាំ​ចេញ​ស្រូវ​ និង​អង្ក​រស​ ទៅ​ក្រៅប្រទេស​

​នៅ​ថ្ងៃ​ទី​ ៣០​ ខែមីនា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​សម្រេចចិត្ត​ក្នុង​សន្និសីទ​សារ​ព័​ត៏​មាន​មួយ​ ដែល​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀង​ ក៏​ដូច​ជា​ស្ថិរភាព​តម្លៃ​ស្រូវ​អង្ករ​នៅ​លើ​ទីផ្សារ​។​ យោង​តាម​សេចក្តីសំរេច​នេះ​ ក្រសួងពាណិជ្ជកម្ម​មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​សាធារណជន​ឲ្យ​បានដឹង​ថា​ រដ្ឋាភិបាល​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំ​ចេញ​ស្រូវ​ និង​អង្ក​រស​ ហើយ​ការ​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​ ៥​ ខែមេសា​ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ ២៣​ :​ ៥៩​ នាទី​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf