សេចក្តីប្រកាសព័ត៌មានស្តីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិនៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ យោងទៅតាមសេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម សម្រាប់ជុំទី ៥ ក្នុងគោលបំណង (១). បន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្ម-ធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (២). បន្តជួយសម្រាល បន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។
រាជរដ្ឋាភិបាលកម្ពុជា