សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ​នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ និង​ការ​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​ នៃ​សេដ្ឋកិច្ចជាតិ​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ និង​ការ​ស្តារ​ និង​ជំរុញ​កំណើន​ សេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ​ យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ សម្រាប់​ជុំ​ទី​ ៥​ ក្នុង​គោលបំណង​ (១).​ បន្ត​ជួយ​ស្តារ​ និង​ជំរុញ​លទ្ធភាព​អាជីវកម្ម​-​ធុរកិច្ច​ ឱ្យ​ងើបឡើង​វិញ​ ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​បរិការណ៍​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ (២).​ បន្ត​ជួយ​សម្រាល​ បន្ទុក​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ។​

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf