សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការគេហទំព័រផ្លូវការ និងការចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការគេហទំព័រផ្លូវការ និងការចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។
លេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាបថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានរៀបចំដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័ររបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានអាសយដ្ឋាន៖ www.francophonie2026.gov.kh ឬតាមរយៈស្កែន QR Code ដូចខាងក្រោម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
