សេចក្តីប្រកាសព័ត៌មានស្តីពី តម្រូវការច្បាប់សិទ្ឋិទទួលព័ត៌មាននៅកម្ពុជា
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានចេញសេចក្តីជូនដំណឹងស្តីពីតម្រូវការច្បាប់សិទ្ឋិទទួលព័ត៌មាននៅកម្ពុជា នៅសិក្ខាសាលាជជែកពិភាក្សាស្តីពីបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់សិទ្ឋិទទួលព័ត៌មាន ដែលធ្វើឡើងកាលពីថ្ងៃ អង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។ វាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវខ្លឹមសារនៃច្បាប់ឲ្យមានស្តង់ដារអន្តរជាតិ និងការយល់ដឹងអំពីស្ថានភាពនៃសេចក្តីព្រាងច្បាប់សិទ្ឋិទទួលព័ត៌មាន និងជំរុញឲ្យមានការអនុម័តច្បាប់ក្នុងឆ្នាំ២០២០នេះ។ ជាក់ស្តែង កម្ពុជាបានសម្រេចនូវសេចក្តីព្រាងច្បាប់សិទ្ឋិទទួលព័ត៌មាននេះ ហើយបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ ដោយក្រសួងព័ត៌មានបានបញ្ចប់ការពិគ្រោះពិភាក្សាជាមួយបណ្តាក្រសួងពាក់ព័ន្ធសំខាន់ៗ។
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ