សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ “​ផត​ថ​ល​សម្រាប់​អ្នក​អភិវឌ្ឍ​សុស​វែ​រ​ ដំណាក់កាល​ទី​១​ (Developer​ Portal​ -Phase​ I)”

នៅ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៦​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.) ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ “​ផត​ថ​ល​សម្រាប់​អ្នក​អភិវឌ្ឍ​សុស​វែ​រ​ ដំណាក់កាល​ទី​១​ (Developer​ Portal​ -Phase​ I)”​។​

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ សូម​ជម្រាប​ថា​ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​គុណភាព​ និង​អន្តរ​ប្រតិបត្តិការ​ នៃ​ការ​អភិវឌ្ឍ​សុស​វែ​រ​ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​អាទិភាព​នៃ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ទី​៣០​ នៃ​គោលនយោបាយ​ រដ្ឋាភិបាល​ឌី​ជី​ថ​ល​ឆ្នាំ​២០២២-២០៣៥​ ក​.​ប​.​ទ​.​ សម្រេច​ដាក់​ចេញ​ “​ផត​ថ​ល​សម្រាប់​អ្នក​អភិវឌ្ឍ​សុស​វែ​រ​ ដំណាក់កាល​ទី​១​ (Developer​ Portal​ -​ Phase​ I)”​ សម្រាប់​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ​ ក​.​ប​.​ទ​.​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf