សេចក្ដី​ជូន​ដំំ​ណឹ​ង​ ស្តី​ពី​ការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ ការ​អនុវត្ត​វិធានការ​សុខ​ភិ​បាល​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​

​យោង​តាម​ សេចក្ដី​ជូន​ដំំ​ណឹ​ង​ ស្តី​ពី​ការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កែសម្រួល​យន្តការ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​អនុវត្ត​យន្តការ​ធានា​ (Sponsorship​ Mechanism)​ ដូច​ជា​៖

  1. ចំពោះ​អ្នកដំណើរ​បរទេស​ជា​វិនិយោគិន​-​ធុ​រ​ជា​ បុគ្គលិក​ក្រុមហ៊ុន​ អ្នក​ជំនាញការ​ និង​អ្នកបច្ចេកទេស​ មក​ពី​ប្រទេស​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ វៀតណាម​ ថៃ​ សហរដ្ឋអាមេរិក​ និង​សហគមន៍​អឺរ៉ុប​ ដែល​ទទួល​បានការ​ធានា​ ត្រូវ​មាន​ឯកសារ​ដូច​ជា​ វិញ្ញ​បន​ប​ត្រ​បញ្ជក់​សុខភាព​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ថា​គ្នាន​ជំងឺ​កូ​វី​ដ​-១៩​ ក្នុង​រយៈពេល​៧២​ម៉ោង​មុន​ពេល​ចេញដំណើរ​ លិខិតបញ្ជាក់​លើ​ការ​ធានា​ទូទាត់​សង​ប្រាក់​ ដែល​ចេញ​ និង​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ទិដ្ឋាការ​ដែល​មាន​សុពលភាព​ ហើយនឹង​ត្រូវ​តាម​យន្តការ​ចែង​ក្នុង​សេចក្តីជូនដំណឹង​ ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​។​
  2. ​អ្នកដំណើរ​ជា​ជនបរទេស​ទូទៅ​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ត្រូវ​ អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពេញលេញ​ ដាក់​ប្រាក់​តម្កល់​ចំនួន​ ២​ ០០០​ ដុល្លារ​អា​មេ​រិ​ក​ ទិញ​សេវា​ធានា​រ៉ាប់រង​សុខភាព​ និង​ធ្វើតេស្ត​ក្នុង​ករណី​សង្ស័យ​ និង​នៅ​ថ្ងៃ​ទី​១៣​ នៃ​ច​ត្តា​ឡី​ស័ក​។​
  3. ​អ្នកដំណើរ​បរទេស​ជា​មន្ត្រី​ការទូត​ និង​អង្គការ​អន្តរជាតិ​ ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ​ A​ និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ​ B​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ ត្រូវ​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​ ស្តី​ពី​ការ​កែស​ម្រូ​ល​វិធានការ​សុខាភិបាល​សម្រាប់​អនុវត្ត​ចំពោះ​មន្ត្រី​ការទូត​និង​ អង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ​ប្រភេទ​ A​ និង​ទិ​ដ្ឋា​ន​ការ​ផ្លូវការ​ប្រភេទ​ B​។​
  4. ​អ្នកដំណើរ​ជា​ជនជាតិ​ខ្មែរ​ ដែល​ប្រើប្រាស់​លិខិតឆ្លងដែន​កម្ពុជា​ ឬ​លិខិត​ឆ្លង​ដែល​បរទេស​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ ត្រូវ​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពេញលេញ​ មិន​ដាក់​ប្រាក់​តម្កល់​ និង​ទិញ​សេវា​ធានា​រ៉ាប់រង​សុខភាព​ និង​ធ្វើតេស្ត​ក្នុង​ករណី​សង្ស័យ​ និង​នៅ​ថ្ងៃ​ទី​១៣​ នៃ​ច​ត្តា​ឡី​ស័ក​។​
  5. ​ការ​ប្រើប្រាស់​ទីតាំង​សម្រាប់​ស្នាក់​នៅ​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​ លើក​ទី​១​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf