សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតនារីមកស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា ២០២៦-២០២៧
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតនារីមកស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។
សូមជូនដំណឹងដល់និស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា សាធារណៈតាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃសិក្សាថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំង ស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងធ្វើការជ្រើសរើសនិស្សិតនារីក្រីក្រ ឆ្នាំទី១ ឱ្យស្នាក់នៅបណ្តោះអាសន្ន សរុប ចំនួន ៩០ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា
