សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិសោធនកម្ម ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨ លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ១៨ លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា