សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៧ ឈ្មោះ ណាងកា
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៧ ឈ្មោះ ណាងកា។
សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៧ ឈ្មោះ ណាងកា (Nangka) T2617 រួមជាមួយព្យុះទី១៦ ឈ្មោះ ភីលូ (Peilou) T2616 និងព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom) T2615 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រ ចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅ ក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ។
ក្រសួងធនធានទឹក និងឧតុនិយម
