សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២១ ឈ្មោះ អាតសានី
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២១ ឈ្មោះ អាតសានី។
សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២១ ឈ្មោះ អាតសានី (Atsani) T2621 ជាមួយព្យុះទី១៩ ឈ្មោះ ណារ៉ា (Narra) T2619 ព្យុះទី២០ ឈ្មោះ ហ្គាណាវី (Gaenari) T2620 និងរួមជាមួយព្យុះទី១៨ ឈ្មោះ សូដេល (Saudel) T2618 ដែលបានវិវត្តខ្លួនក្លាយទៅជាព្យុះសង្ឃរាកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបួននេះទេ។
ក្រសួងធនធានទឹក និងឧតុនិយម
