សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីជូនដំណឹងមួយស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
សេចក្តីជូនដំណឹងនេះមានគោលបំណងផ្តលដំណឹងជូនប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិអំពីនីតិវិធីនៃការចុះឈ្មោះអ្នកសារព័ត៌មានសម្រាប់ការបោះឆ្នោតដំបូងនៃក្រុមប្រឹក្សាក្រុង ស្រុកនៃខេត្តទាំងបី។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត