សេចក្តីជូនដំណឹងស្ដីពី ការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល ០២ សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល
នៅថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល ០២ សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ