សេចក្តីជូនដំណឹងស្តីពី “ការប្រើប្រាស់ QR Code ផ្ទៀងផ្ទាត់ឯកសារផ្លូវការតាមប្រព័ន្ធ VERIFY.GOV.KH ដើម្បីបង្កើនភាពជឿជាក់ និងទប់ស្កាត់ការក្លែងបន្លំ”
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ QR Code ផ្ទៀងផ្ទាត់ឯកសារផ្លូវការតាមប្រព័ន្ធ VERIFY.GOV.KH ដើម្បីបង្កើនភាពជឿជាក់ និងទប់ស្កាត់ការក្លែងបន្លំ។
សេចក្តីជូនដំណឹងនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការ តាមរយៈប្រព័ន្ធ VERIFY.GOV.KH ដែលអាចស្កេន QR Code ដើម្បីពិនិត្យភាពត្រឹមត្រូវនៃឯកសារ និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
