សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា វិសម្ពាធ (Tropic Depression) ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចដែលបង្កើនឥទ្ធិពលរបស់វាទៅលើព្យុះទី ២១ ឈ្មោះ អេតូ (ETAU)នៅថ្ងៃទី ១០ ខែវិច្ឆិកា។ ព្យុះនេះត្រូវបានព្យាករណ៍ថានឹងចុះខ្សោយឥទ្ធិពលទៅជាវិសម្ពាធពេលចូលដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី ១០ ខែវិច្ឆិកា ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលដល់ភាគខាងកើតនៃប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២០។
ក្រសួងធនធានទឹក និងឧតុនិយម