សេចក្តីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅ និងប្រកបអាជីវកម្មលើដីចំណីឆ្នេរ ស្ថិតនៅចំណុចពយយាយម៉ី ឆ្នេរតាបារាំង ក្នុងភូមិឬទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
នៅថ្ងៃទី ០២ ខែកុម្ភះឆ្នាំ ២០២១ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបអាជីវកម្មលើដីចំណីឆ្នេរ ស្ថិតនៅចំណុចពយយាយម៉ី ឆ្នេរតាបារាំង ក្នុងភូមិឬទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តបានធ្វើការអំពាវនាវឱ្យប្រជាជនរុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់រំលោភលើដីឆ្នេរសាធារណៈសំដៅលើគោលបំណងដែលពាក់ព័ន្ធនឹងការទាក់ទាញភ្ញៀវទេសចរណ៍ និងបរិស្ថានជាដើម។
រដ្ឋបាលខេត្តព្រះសីហនុ