សេចក្តីជូនដំណឹងស្តីពីសិក្ខាសិលាផ្សព្វផ្សាយស្តីពី វេបផតថលសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលកម្ពុជា
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោបានចេញនូវសេចក្តីជូនដំណឹងស្តីពីសិក្ខាសិលាផ្សព្វផ្សាយស្តីពី វេបផតថលសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលកម្ពុជា នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យឯកជន និងវិស័យសាធារណៈ នូវវេបផតថល និងគេហទំព័រសំខាន់ៗ សម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល ដូចជា គេហទំព័ររបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (www.digitaleconomy.gov.kh), ថ្នាលធុរកិច្ច (www.business.gov.kh), ថ្នាលធុរកិច្ចថ្មីកម្ពុជា (www.startupcambodia.gov.kh), ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច Go4eCam របស់ក្រសួងពាណិជ្ជកម្ម និង ថ្នាលសេដ្ឋកិច្ចឌីជីថល (www.dep.kh) ដែលជាកិច្ចសហការរវាងក្រុមហ៊ុន Meta និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia)។
មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោ