ការទូទាត់ប្រាក់របស់ធនាគារ ANZ ដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ ធ្វើឱ្យសំណុំរឿងសិទ្ធិមនុស្សដ៏សំខាន់ដល់ទីបញ្ចប់
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការសមធម៌កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទូទាត់ប្រាក់របស់ធនាគារ ANZ ដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ ធ្វើឱ្យសំណុំរឿងសិទ្ធិមនុស្សដ៏សំខាន់ដល់ទីបញ្ចប់។
គ្រួសារខ្មែរដែលត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទីលំនៅដោយក្រុមហ៊ុនស្ករភ្នំពេញ បានទទួលយកប្រាក់សន្យាពីធនាគារ ANZ របស់អូស្ត្រាលី ដែលបានផ្តល់ហិរញ្ញប្បទានក្រុមហ៊ុនស្ករសពីឆ្នាំ ២០១១-២០១៤។
អង្គការសមធម៌កម្ពុជា