អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ

នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ និងការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ងៀវទេសចរ។​ បើតាមសេចក្តីប្រកាស សមាគមគ្រប់គ្រងសត្វដំរីនឹងដឹកជញ្ជូនសត្វដំរីមួយចំនួនទៅកាន់ព្រៃសហគមន៍បុស្សធំ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់តាមលក្ខណៈធម្មជាតិ។

អាជ្ញាធរជាតិអប្សរា

ទាញយក៖ pdf