​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ (ASEM)​ ក្នុង​គម្រប់​ខួប​២៥​ឆ្នាំ​៖​ ការ​ពង្រឹង​ភាព​ជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​ផ្លាស់​ប្ដូរ​

​នៅ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វី​ដេ​អូ​ នៅ​ក្នុង​ពិធី​បើក​នៃ​កិច្ច​សន្ទនា​គោលនយោបាយ​ជាន់ខ្ពស់​ ស្ដី​ពី​ “​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ (ASEM)​ ក្នុង​គម្រប់​ខួប​២៥​ឆ្នាំ​៖​ ការ​ពង្រឹង​ភាព​ជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​ផ្លាស់​ប្ដូរ​”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​។​

​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​បាន​ដំណើរការ​ប្រព្រឹត្តិ​ទៅ​តាំងពី​ឆ្នាំ​១៩៩៦​ ហើយ​តួនាទី​របស់​កិច្ចប្រជុំ​នេះ​ជា​គ្រឹះ​មួយ​ក្នុង​ចំណោម​គ្រឹះ​នានា​នៃ​អភិបាលកិច្ច​សកល​។​ ក្នុង​ន័យ​នេះ​ មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ ដែល​កម្ពុជា​បាន​ដាក់​ចេញ​ “​ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​គ្នា​”​ គឺ​ពិតជា​មាន​ភាព​ពាក់ព័ន្ធ​ជាង​ពេល​ណាៗ​ទាំងអស់​។​ ក្នុង​ការ​រំលឹក​ខួប​ ២៥​ឆ្នាំ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ នឹង​ផ្តល់​នូវ​កាលានុវត្តភាព​សម្រាប់​ដៃគូរ​ ASEM​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ (១)​ ឆ្លុះ​ប​ញ្ជាំ​ង​ពី​សមិទ្ធផល​របស់​ ASEM​ ដែល​សម្រេច​បាន​កន្លង​មក​ (២)​ វាយតម្លៃ​ទំនោរ​ថ្មីៗ​ (៣)​ កំណត់​វិស័យ​សហប្រតិបត្តិការ​សំខាន់ៗ​របស់​ ASEM​ និង​ (៤)​ ជំរុញ​ភាព​ជា​ដៃគូរ​អាស៊ី​-​អឺរ៉ុប​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf