អូស្ត្រាលីនឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៧ លានដុល្លារអូស្ត្រាលីដល់កម្ពុជា
នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អូស្ត្រាលី បានប្រកាសនាពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលីនឹងផ្តល់ចំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សរុបចំនួនប្រមាណ ៨៣,៧ លាន ដុល្លារអូស្ត្រាលី ដល់កម្ពុជាសម្រាប់ឆ្នាំ ២០១៨-២០១៩ ដែលប្រហាក់ប្រហែលទៅនឹងចំនួនទឹកប្រាក់នៃជំនួយ កាលពីឆ្នាំ ២០១៧-២០១៨។ កញ្ចប់ថវិកាជំនួយដែលនឹងផ្តល់ជូនកម្ពុជាសម្រាប់ឆ្នាំ ២០១៨-២០១៩ រួមមានមូលនិធិទ្វេភាគីចំនួន ៥៦,១ លានដុល្លារអូស្ត្រាលី សម្រាប់គម្រោងនានាប្រចាំប្រទេសកម្ពុជា ហើយចំនួនទឹកប្រាក់នៅសល់ នឹងត្រូវបានផ្តល់តាមរយៈបណ្តាញថ្នាក់តំបន់ និងបណ្ដាញដទៃទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ