អូស្ត្រាលី​នឹង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ចំនួន​ ៨៣,៧​ លាន​ដុល្លារ​អូស្ត្រាលី​ដល់​កម្ពុជា

​​នៅ​ថ្ងៃ​ទី​ ១៤ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ថា​ ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់​ចំ​នួ​យ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ សរុប​ចំនួន​ប្រមាណ​ ៨៣,៧​ លាន​ ដុល្លារ​អូស្ត្រាលី​ ដល់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៨-២០១៩​ ដែល​ប្រហាក់ប្រហែល​ទៅ​នឹង​ចំនួន​ទឹកប្រាក់​នៃ​ជំនួយ​ កាលពី​ឆ្នាំ​ ២០១៧-២០១៨​។​ កញ្ចប់​ថវិកា​ជំនួយ​ដែល​នឹង​ផ្តល់​ជូន​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៨-២០១៩​ រួម​មាន​មូលនិធិ​ទ្វេភាគី​ចំនួន​ ៥៦,១​ លាន​ដុល្លារ​អូស្ត្រាលី​ សម្រាប់​គម្រោង​នានា​ប្រចាំ​ប្រទេស​កម្ពុជា​ ហើយ​ចំនួន​ទឹកប្រាក់​នៅ​សល់​ នឹង​ត្រូវ​បាន​ផ្តល់​តាម​រយៈ​បណ្តាញ​ថ្នាក់​តំបន់​ និង​បណ្ដាញ​ដទៃ​ទៀត​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf