ការ​ប្រកួត​សរសេរ​ប្លក់​៖​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​សិក្សា​ និង​ការងារ​កំឡុង​ពេល​រាតត្បាត​របស់​ជំងឺ​កូ​វី​ដ​១៩

ជំងឺ​កូ​វី​ដ​១៩​ បាន​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ប្រែប្រួល​ក្នុង​មួយ​ពព្រិច​ភ្នែក​។​ ទោះជា​យ៉ាងណា​ អូ​ឌី​ស៊ី​ ជឿជាក់​ថា​ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​យើង​អាច​រៀន​ពី​គ្នា​ ពង្រឹង​ទំនាក់ទំនង​ ក៏​ដូច​ជា​ស្វែងរក​អ្វី​ថ្មីៗ​។​ ដូច្នេះ​ យើង​លើកទឹកចិត្ត​ឱ្យ​អ្នក​ប្រើប្រាស់​វេ​ប​សាយ​អូ​ឌី​ស៊ី​ និង​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា​ទាំងឡាយ​ ចូលរួម​ក្នុង​ការ​ប្រកួត​សរសេរ​ប្លក់​ទាក់ទង​នឹង​ «​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​សិក្សា​ និង​ការងារ​កំឡុង​ពេល​រាតត្បាត​របស់​ជំងឺ​កូ​វី​ដ​១៩»​។​

​រឿង​របស់​អ្នក

​រឿង​របស់​អ្នក​គួរតែ​ឆ្លើយ​តប​ តែ​មិន​កំណត់​ទៅ​តែ​សំណួរ​ខាងក្រោម​ទេ​៖

១.​ តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ជាមួយ​ការ​រក្សា​គម្លាត​សង្គម​ និង​វិធានការ​ផ្សេងៗ​ទៀត​?

២.​ តើ​អ្នក​សម្រប​ខ្លួន​ជាមួយ​បំពេញការងារ​នៅផ្ទះ​តាម​របៀប​ណា​?

៣.​ តើ​អ្នក​កំពុង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​អ្វីខ្លះ​ ហើយ​តើ​វា​អាច​ជួយ​អ្នក​ឱ្យ​បន្ត​ធ្វើ​ការងារ​ សិក្សា​ បង្រៀន​ មើលថែ​បុត្រ​ និង​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​បាន​យ៉ាងដូចម្តេច​?

៤.​ តើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​បច្ចេកវិទ្យា​អ្វីខ្លះ​?

៥.​ តើ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ផ្តល់​សារៈសំខាន់​ដល់​អ្នក​ដូច​ម្តេច​ខ្លះ​?

លក្ខខណ្ឌ​ចូលរួម​

១.​ ប្រើប្រាស់​ភាព​ច្នៃប្រឌិត​របស់​អ្នក​ ដោយ​អ្នក​អាច​បន្ថែមជា​រូបភាព​ ឬ​វី​ដេ​អូ​ (​ត្រឹម​រយៈពេល​២​នាទី​)

២.​ អត្ថបទ​អាច​សរសេរ​ជា​ភាសា​ខ្មែរ​ ឬ​ភាសា​អង់គ្លេស​

៣.​ អត្ថបទ​នេះ​ត្រូវ​សរសេ​ចាប់ពី​ ៥០០​ពាក្យ​ ទៅ​ដល់​ ១០០០​ ពាក្យ​

​របៀប​ចូលរួម​

ផ្ញើ​អត្ថបទ​របស់​អ្នក​មក​កាន់​៖​ contest@cambodiaict.net

ផុតកំណត់​ចូលរួម​៖​ ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០

អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​​

ទាញយក៖ pdf