ឱកាស​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​សូម​ប្រកាស​អំពី​ការ​បើក​ទទួល​ការ​ចុះ​ឈ្មោះ​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ រយៈពេល​មួយ​ថ្ងៃ​ពេញ​ នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នា​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។​ សកម្មភាព​នេះ​ គឺជា​ការ​អនុវត្ត​គម្រោង​ “​ការ​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​”​ ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌល​សម្រាប់​សហគ្រាស​ឯកជន​អន្តរជាតិ​។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​លើ​ប្រធានបទ​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម​ ការ​ទទួលខុសត្រូវ​សង្គម​របស់​អាជីវកម្ម​ គន្លឹះ​សុវត្ថិភាព​អ៊ីនធឺណិត​ និង​ការ​បង្កើត​មាតិកា​ និង​ប្រើប្រាស់​មុខងារ​ប៊ូ​ស​ (Boosting)​ នៅ​លើ​បណ្ដាញ​សង្គម​។​ អ្នកចូលរួម​ក៏​មាន​ឱកាស​ពិភាក្សា​ជាមួយ​អ្នកចូលរួម​ផ្សេង​ទៀត​ផងដែរ។​

អ្នកចូលរួម​គោលដៅ​៖​ សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែលរស់នៅនិង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។​ ស្ត្រី​ និង​ជនជាតិ​ដើម​ភាគតិច​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​

  • ​ចុះ​ឈ្មោះ​តាម​រយៈ​៖​  https://forms.gle/gUQSdYSjNG6mZCtr7 
  • ​ផុតកំណត់​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៤

​បញ្ជាក់​៖​ អង្គការ​អូ​ឌី​ស៊ី​ នឹង​ទាក់ទង​ទៅ​បេក្ខភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​តែ​ប៉ុណ្ណោះ​។​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf