​កម្ពុជា​ និង​តួ​ក​គី​កំណត់​ទិស​ដៅ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ក្នុង​ទំហំ​ ១​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​

នៅ​ថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ​ ២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​តួ​ក​គី​កំណត់​ទិស​ដៅ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ក្នុង​ទំហំ​ ១​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​ លោក​ជំទាវ​ ülkü​ Kocaefe​ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​ដែល​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​ទីស្ដីការក្រសួង​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf