កម្ពុជា​ជា​ប្រធាន​អាស៊ាន​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​។​

​កម្ពុជា​ ជា​ប្រធាន​អាស៊ាន​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ពី​ថ្ងៃ​ទី​១៥​ ដល់ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ តាម​ទម្រង់​ចូលរួម​ផ្ទាល់​ និង​តាម​ប្រព័ន្ធ​វី​ដេ​អូ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf