កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងសម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីកម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងសម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ប្រព័ន្ធផ្សព្វផ្សាយចំនួន ១២ បានចុះផ្សាយអត្ថបទ / ការវិភាគ / យោបល់ទាក់ទងនឹងកិច្ចប្រជុំ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ