បណ្តាញ​យុវជន​កម្ពុជា​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ស្តី​ពី​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ព្រះវិហារ​

នៅ​ថ្ងៃទី​ ០៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ បណ្តាញ​យុវជន​កម្ពុជា​ (CYN​) បាន​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ស្តី​ពី​ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ព្រះវិហារ​កំពុង​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​។ ការសិក្សា​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១៣​ ខែកក្កដា​ ដល់​ថ្ងៃទី​ ១២​ ខែសីហា​ ឆ្នាំ២០១៩​ នៅក្នុង​ឃុំ​អន្លង់ជ្រៃ​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ និង​ស្រុក​ឆែប​ ខេត្តព្រះវិហារ​។ របាយការណ៍​នេះ​រក​ឃើញថា​ គម្រប​ព្រៃឈើ​ដែល​កំពុង​រង​ការ​គំរាមកំហែង​ និង​ការបាត់បង់​អាច​មាន​ទំហំ​រហូតដល់​ប្រមាណ​ ៣០០០​ ហិ​កតា​ ដោយសារ​ការ​កាប់​រាន​មាន​ទាំង​នៅក្នុង​ និង​ក្រៅ​តំបន់​ដែល​បាន​ស៊ើបអង្កេត​។ 

បណ្តាញ​យុវជន​កម្ពុជា​

ទាញយក៖ pdf