គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០២២​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ជា​បន្ទាន់​មួយ​ស្តី​ពី​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា​។​

​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​ និង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO)​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​ ២៥-២៦​ ខែកក្កដា​ ឆ្នាំ​២០២២​ ដើម្បី​ពង្រឹង​ការ​យល់​ដឹង​រួម​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​មូលដ្ឋាន​ លើ​បទដ្ឋាន​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​ និង​របៀប​ផ្សព្វផ្សាយ​ការ​ពិភាក្សា​អំពី​របៀប​អនុលោម​តាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហើយ​សិក្ខាសាលា​នេះ​នឹង​ពិភាក្សា​នូវ​មធ្យោបាយ​ក្នុង​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្ពោះទៅ​រក​ការ​ធ្វើ​វិសោធនកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​គោរព​គ្នា​ផ្អែក​តាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf