សេចក្តីជូនដំណឹង គ.ស.ម.ក៖ សមាជិកព្រឹទ្ធសភាថៃជំរុញឱ្យក្រសួងការបរទេសរបស់ខ្លួនពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ចេញផ្សាយសេចក្តីជូនដំណឹងដល់សាធារណជនអំពីការលើកឡើងរបស់លោកជំទាវ Angkhana Neelapaijit ដោយយោងតាមកាសែត Khaosod English ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
លោកជំទាវ Angkhana Neelapaijit ក៏បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)
