ការ​បំភ្លឺ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​

នៅ​ថ្ងៃ​ទី​ ១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​ការ​បំភ្លឺ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​។​ អ្នកនាំពាក្យ​បាន​កត់សម្គាល់​ជាមួយ​ការ​ខកចិត្ត​នូវ​ការ​បន្ត​បកស្រាយ​ខុស​ជា​ពិសេស​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន​អំពី​គោលបំណង​នៃ​ការ​បង្កើត​ច្រក​ទ្វារ​អ៊ិ​ន​ធឺ​ណិ​ត​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​ទោះបីជា​មានការ​ពន្យល់​ និង​ការ​បំភ្លឺ​ជា​ច្រើន​ដងដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា​ក្ដី​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf