សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​មីន​ស្តី​ពី​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​ថៃ​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ផ្ទុះ​មីន​នៅ​តំបន់​ព្រំដែន​

​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នា​ពេល​ថ្មីៗ​នេះ​ ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​មីន​ថ្មី​ ដោយ​សង្កត់ធ្ងន់​ថា​ មិន​មានការ​ផ្ទៀងផ្ទាត់​រួម​គ្នា​ជា​ផ្លូវការ​ ឬ​ភស្តុ​តាង​បច្ចេកទេស​ណាមួយ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​យន្តការ​ទ្វេភាគី​ដែល​បាន​ឯកភាព​គ្នា​នោះ​ឡើយ​ ។​ កម្ពុជា​បាន​ច្រាន​ចោលការ​អះអាង​ដែល​មិន​មានការ​ផ្ទៀងផ្ទាត់​ ដូច​ជា​ករណី​ពាក់ព័ន្ធ​នឹង​ទូរស័ព្ទ​របស់​ទាហាន​ ហើយ​ជំនួស​មក​វិញ​បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​រួម​គ្នា​ជា​បន្ទាន់​មួយ​ដោយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​អន្តរជាតិ​ដែល​មាន​ភាព​អព្យាក្រឹត​ ដើម្បី​ធានា​បាន​នូវ​ការ​វាយតម្លៃ​ប្រកបដោយ​សុក្រឹតភាព​ ។​ លើស​ពី​នេះ​ អាជ្ញាធរ​មីន​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​ជា​ឯកតោភាគី​របស់​ថៃ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​បញ្ជាក់​ថា​ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​ និង​បង្ក​ភាព​ស្មុគស្មាញ​ដល់​កិច្ច​សហប្រតិបត្តិការ​នៅ​តាម​ព្រំដែន​។​

អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)

ទាញយក៖ pdf