​ការ​ចាប់ផ្ដើម​បើក​ផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ​ក្នុង​ដំណាក់កាល​ទី​២​ សម្រាប់​ប្រជាពលរដ្ឋ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ

នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ចាប់ផ្ដើម​បើក​ផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ​ក្នុង​ដំណាក់កាល​ទី​២​ ក្រោម​ “​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់​សម្រាប់​ប្រជាពលរដ្ឋ​និ​ ង​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​មានការ​លំបាក​ផ្នែក​ជីវភាព​ ប្រជាពលរដ្ឋ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ និង​មានការ​លំបាក​ផ្នែក​ជីវភាព​ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ ក្នុង​ព្រឹត្តិការណ៍​ ២០​ កុម្ភៈ​ ២០២១”​ សម្រាប់​ប្រជាពលរដ្ឋ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​។​

​រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​បើក​ផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ​ក្រោម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ ក្រោយ​ពេល​បិទ​ខ្ទប់​ក្នុង​ដំណាក់កាល​ទី​២​ ជូន​ប្រជាពលរដ្ឋ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​គោលដៅ​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២១​ នេះ​តទៅ​។​ ប្រជាពលរដ្ឋ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​នៅ​ក្នុង​តំបន់​ក្រោម​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ​ ក្រុង​តា​ខ្មៅ​ និង​ក្រុងព្រះសីហនុ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ និង​មានការ​លំបាក​ផ្នែក​ជីវភាព​ក្នុង​ព្រឹត្តិការណ៍​ ២០​ កុម្ភៈ​ ២០២១​ អញ្ជើញ​ទៅ​បើក​សាច់ប្រាក់​នៅ​បញ្ជរ​វី​ង​ណាមួយ​ដែល​នៅ​ជិត​ផ្ទះ​ ឬ​ប្រើប្រាស់​អ៊ែ​ប​របស់​ធនាគារ​វី​ង​ក្នុង​ទូរ​សព្ទ​។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf