​ការ​បន្ត​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ដូ​ស​ទី​១​ ជូន​ប្រជាពលរដ្ឋ​មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ និង​កុមារ​-​យុវវ័យ​មាន​អាយុ​ចាប់ពី​ ១២​ឆ្នាំ​ ដល់​ក្រោម​ ១៨​ឆ្នាំ​ ដែល​ខក​ខានមិនបាន​មក​ទ​ទួ​ក​វ៉ាក់សាំង​ ឬ​ទើប​គ្រប់​អាយុ​ទទួល​វ៉ាក់សាំង​ ក្រោយ​ពេល​បិទ​បញ្ចប់​យុទ្ធនាការ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​បន្ត​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ដូ​ស​ទី​១​ ជូន​ប្រជាពលរដ្ឋ​មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ និង​កុមារ​-​យុវវ័យ​មាន​អាយុ​ចាប់ពី​ ១២​ឆ្នាំ​ ដល់​ក្រោម​ ១៨​ឆ្នាំ​ ដែល​ខក​ខានមិនបាន​មក​ទ​ទួ​ក​វ៉ាក់សាំង​ ឬ​ទើប​គ្រប់​អាយុ​ទទួល​វ៉ាក់សាំង​ ក្រោយ​ពេល​បិទ​បញ្ចប់​យុទ្ធនាការ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ សម្រេច​បន្ត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ និង​កុមារ​-​យុវជន​ អាច​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ដូ​ស​ទី​១​ នៅ​តាម​ទីតាំង​មន្ទីរពេទ្យ​បង្អែក​ ចំនួន​ ៨​ទីតាំង​ ដែល​នៅ​ជិត​លំនៅ​ឋាន​ ឬ​មណ្ឌល​របស់​លោក​អ្នក​រៀង​រាល់​ម៉ោង​ ៨​:០០​នាទី​ ព្រឹក​ ដល់​ម៉ោង​ ៥​:០០​នាទី​ រសៀល​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf