កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី
នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ការចុះអនុស្សារណៈយោគយល់គ្នានេះរវាងស្ថាប័នទាំងពីរ មានគោលបំណងបង្កើត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងវិស័យ សិក្សា ស្រាវជ្រាវ ការរៀបចំសិក្ខាសាលារួម ការផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ រួមទាំងការពិគ្រោះយោបល់អំពីកិច្ចការជាតិ និងអន្តរជាតិនានា។
វិទ្យាស្ថានចក្ខុវិស័យអាស៊ី