ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ អា​ស្ត្រា​ហ្សេ​នី​កា​(​ដូ​ស​ជំរុញ​)​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ៦០​ឆ្នាំ​ឡើង​ដែល​បាន​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​-​កូ​វី​សែ​ល​លើក​ទី​១​ និង​លើក​ទី​២​រួចរាល់​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ រដ្ឋបាល​ខណ្ឌដង្កោ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ អា​ស្ត្រា​ហ្សេ​នី​កា​(​ដូ​ស​ជំរុញ​)​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ៦០​ឆ្នាំ​ឡើង​ដែល​បាន​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​-​កូ​វី​សែ​ល​លើក​ទី​១​ និង​លើក​ទី​២​រួចរាល់​។​

​ពលរដ្ឋ​មាន​អាយុ​ ៦០​ឆ្នាំ​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​ទាំងអស់​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩​ អា​ស្ត្រា​ហ្សេ​នី​កា​ នៅ​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ មណ្ឌល​សុខភាព​ព្រៃវែង​ និង​មណ្ឌល​សុខភាព​ជើងឯក​ អាច​មក​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ អា​ស្ត្រ​ហ្សេ​នី​កា​ ដូ​ស​ជំរុញ​ ចាប់ពី​ថ្ងៃ​ទី​០៦​ ដល់​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​

រដ្ឋបាល​ខណ្ឌដង្កោ

ទាញយក៖ pdf